គម្រោងរបស់យើង

ប្រជាជាតិមួយត្រៀមខ្លួនជាស្រេចសម្រាប់ពន្លឺព្រះជាម្ចាស់

យើងខ្ញុំកំពុងធ្វើការរួមជាមួយគ្រូគង្វាល​ អ្នកដឹកនាំ និងសាវ័ក​ដែលមានការប្ដេជ្ញា និងចិត្តឆេះឆួលនៅទូទាំងប្រទេសកម្ពុជា ដើម្បី​ជួយឲ្យមានការដាំក្រុមជំនុំ និង​ផ្ដល់ព្រះពរដល់ប្រទេស​នេះ។

ការចាប់ផ្ដើមអ្វីម្យ៉ាងដ៏រំភើប ក្នុងចំណោមប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ក្នុងប្រទេសកម្ពុជា

ការបោះជំរំបណ្ដុះបណ្ដាល​ជាកម្មវិធីដ៏សកម្មរយៈពេល​មួយសប្ដាហ៍ ដែលផ្ដោតលើ​ការ​បំពាក់បំប៉នដល់អ្នកដាំក្រុមជំនុំក្នុងការទទួលចំណេះដឹង ជំនាញ និងយុទ្ធសាស្ដ្រ​ក្នុងការ​ដាំក្រុមជំនុំមួយ និងដាំក្រុមជំនុំនានាដែលដាំក្រុមជំនុំបន្តទៀត។

មកចូលរួមគ្នាដើម្បីសិក្សា រីកចម្រើន ជំរុញទឹកចិត្តគ្នា និងស្វែងរកព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់ប្រទេសកម្ពុជា

សន្និបាត​ប្រចាំឆ្នាំ នៅតាមតំបន់នានា បាន​បង្កាត់​ជាផ្កាភ្លើង​នៃការដាំក្រុមជំនុំនៅក្នុងចលនាថ្មីៗ និងចលនាដែលមានស្រាប់ នៅពេលដែល​គ្រូគង្វាល និង​អ្នកដឹកនាំក្នុងការដាំក្រុមជំនុំពីចលនា​ផ្សេងៗមកជួបជុំគ្នា ដើម្បីចែករំលែកគំនិត ការអនុវត្តដែលមានប្រសិទ្ធភាព ឧបសគ្គ និង​ជ័យជម្នះនានា។

ការគាំទ្រជាក់ស្ដែង​ដើម្បីឲ្យក្រុមជំនុំរីកចម្រើន និងការបង្កើតសាវ័កកាន់តែស៊ីជម្រៅ និងរឹងមាំនៅទូទាំងប្រទេសកម្ពុជា

តាមរយៈការផ្ដល់ឱវាទ ការផ្ដល់ធនធាន ការជួបជុំជាក្រុមតូចៗ និងសកម្មភាពជាច្រើនទៀត យើងខ្ញុំ​នាំគ្រូគង្វាលមកជួបជុំគ្នាជាមួយអ្នកប្រឹក្សា និងគ្រូបណ្ដុះបណ្ដាល​មួយក្រុម ដើម្បី​ផ្ដល់ជាធនធានដល់ចលនា​ដាំក្រុមជំនុំ និងក្រុមជំនុំនានានៅទូទាំងប្រទេសកម្ពុជា។