រឿងរ៉ាវ

ក្រុមជំនុំត្រូវបានដាំ ជីវិតត្រូវបានផ្លាស់ប្រែ

ចាប់តាំងពីឆ្នាំ២០១៦មក មជ្ឈមណ្ឌលដាំក្រុមជំនុំកម្ពុជាបានធ្វើជាដៃគូជំនួយក្នុងការដាំក្រុមជំនុំ និងចាប់ផ្តើមចលនាដាំក្រុមជំនុំថ្មី។

ក្រុមជំនុំដំណាក់ទីក្រុង

ការឈោងចាប់យុវជនមានសក្តានុពល

លោក សែម កុសល់ បានធំធាត់ឡើងក្នុងគ្រួសារគ្រីស្តបរិស័ទ។ គាត់មានបងប្រុស២នាក់ ដែលបានសិក្សានិងចូលរួមបម្រើនៅក្នុងពន្ធកិច្ចគ្រីស្ទានពេញពេល។ នៅពេលដែលលោក កុសល់ បានត្រៀមខ្លួនទៅរៀននៅសកលវិទ្យាល័យ ឪពុកម្តាយរបស់គាត់បានប្រាប់ថា មិនត្រូវទៅរៀនផ្នែកបំរើព័ន្ទកិច្ចនោះទេ។ ពួកគាត់ចង់ឲ្យកូនម្នាក់នេះរបស់ពួកគាត់ទទួលបានការងារក្រៅពីការបម្រើនៅក្នុងក្រុមជំនុំ ដោយសង្ឃឹមថាកូនរបស់គាត់នឹងទទួលបានជោគ ជ័យផ្នែកហិរញ្ញវត្ថុ ដោយសារតែគ្រូគង្វាលនៅក្នុងប្រទេសកម្ពុជា ភាគច្រើនរកចំណូលបានតិចតួច។ លោក កុសល់ គោរពចុះចូលនឹងឪពុកម្តាយរបស់គាត់ ហើយក៏បានបានទទួលសញ្ញាប័ត្រពីសកលវិទ្យាល័យ។ គាត់គឺជាអ្នកជោគជ័យម្នាក់ ដែលមានសក្តានុពលក្នុងការងារផ្នែកធនធានមនុស្ស ជាមួយអង្គការអន្ដរជាតិមួយ។

Aថ្វីបើគាត់ទទួលបានជោគជ័យក្នុងអាជីពនេះក៏ដោយ ក៏លោក កុសល់ មិនទាន់ពេញចិត្តដែរ។​ នៅក្នុងជំរៅដួងចិត្តគាត់ គាត់មានអារម្មណ៍ពីការត្រាស់ហៅក្នុងដាំក្រុមជំនុំ។ ព្រះជាម្ចាស់បានមានព្រះបន្ទូលមកកាន់​គាត់ រហូតដល់គាត់ចាប់ផ្តើមសំឡឹងរកមើលវិធីដើម្បីឆ្លើយតបការត្រាស់ហៅលើជីវិតរបស់គាត់។​ ក្នុងខែតុលា ឆ្នាំ២០១៦ លោក កុសល់ បានចូលរួមក្នុងសន្និបាតដាំក្រុមជំនុំ សុវណ្ណភូមិ របស់មជ្ឈមណ្ឌលដាំក្រុមជំនុំកម្ពុជា ។ អំឡុងពេលសន្និបាត លោក កុសល់ បានទទួលការជំរុញទិកចិត្តឲ្យមានសកម្មភាពក្នុងទិសដៅរបស់ព្រះជាម្ចាស់ដើម្បីដាំក្រុមជំនុំមួយ។​ ក្នុងអំឡុងពេលអធិដ្ឋាននៅក្នុងសន្និបាត គាត់ក៏បានឆ្លើយតបការអំពាវនាវ ដល់អស់អ្នកណាដែលចង់ដាំក្រុមជំនុំថ្មីនៅ ឆ្នាំ២០១៧ ហើយដោយការបង្ហូរទឹកភ្នែករបស់គាត់ សុំឲ្យព្រះជួយ និងដឹកនាំផ្លូវក្នុងការងារថ្មីនេះ។

លោក កុសល បានទៅជួបចាស់ទុំនៃក្រុមជំនុំរបស់ហើយពួកគេបានឲ្យពរនិងចាំគាំទ្រក្នុងការបំពេញក្តីសុបិន្តរបស់គាត់។ គាត់ចាប់ផ្តើមចែកចាយពីដួងចិត្តរបស់គាត់ទៅមិត្តភក្តិជាច្រើន ដែលបានសម្រេចចិត្តក្នុងការឈោងចាប់យុវជនមានសក្តានុពលជាមួយនឹងការផ្សាយដំណឹងល្អ។ គាត់បានបង្កើតក្រុមមួយ ហើយបានចូលរួមវគ្គហ្វឹកហ្វឺនអ្នកដាំក្រុមជំនុំថ្មី​របស់ CCPC នៅក្នុង ខែមីនា ឆ្នាំ២០១៧។

នៅក្នុងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ ក្រុមជំនុំប្រាសាទទីក្រុងបានជួយដល់ការសម្ភោទក្រុមជំនុំ ក្នុងទីក្រុងភ្នំពេញ។ លោក កុសល់ ប្រពន្ធគាត់​ និងក្រុមដែលទើបបង្កើតថ្មីគឺកំពុងប្រើប្រាស់សក្តានុពល និងឱកាសនៅក្នុងកិច្ចការរបស់ពួកគេ ដើម្បីទៅឈោងចាប់ជំនាន់នៃយុវជនមានសក្តានុពលនៅក្នុងប្រទេសកម្ពុជា ដែលមិនទាន់ឮដំណឹងល្អនៅឡើយ។

ក្រុមជំនុំ អេលីម ភ្នំពេញ

ក្រុមជំនុំ អេលីម ភ្នំពេញ បានចាប់ផ្តើមក្រុមជំនុំជនជាតិខ្មែរដំបូងរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ។ ក្នុងរយៈពេល 6ឆ្នាំដំបូងក្រុមជំនុំបានលូតលាស់និងរីកចម្រើន។ នៅពេលដែលពួកចាស់ទុំនិងអ្នកដឹកនាំត្រូវបានលូតលាស់នៅក្នុងក្រុមជំនុំ ពួកគេបានចាប់ផ្តើមសុបិននៃការដាំក្រុមជំនុំនៅតាមភូមិ និងទីក្រុងនានានៅទូទាំងប្រទេសកម្ពុជា ។ នៅក្នុងឆ្នាំ២០១៦ ក្រុមជំនុំ អេលីម បានចាប់ផ្តើមសំឡឹមរកវិធីក្នុងការដំណើរការក្តីសុបិន្តនេះឲ្យមានចលនា ។ មជ្ឈមណ្ឌលដាំក្រុមជំនុំកម្ពុជា​​ (CCPC) និងក្រុមអ្នកដាំក្រុមជំនុំរបស់ក្រុមជំនុំជីវិតថ្មី បានចាប់ផ្តើមពិគ្រោះជាមួយក្រុជំនុំ អេលីម អំពីយុទ្ធសាស្រ្តសម្រាប់ការដាំក្រុមជំនុំ ហើយនៅពេលដែលចក្ខុវិស័យរបស់ក្រុមជំនុំអេលីម កាន់តែច្បាស់ពួកគេដឹងថាព្រះកំពុងត្រាស់ហៅពួកគេឲ្យដាំ ១២៥ ក្រុមជំនុំក្នុងរយៈពេល ៥ឆ្នាំទៀត។

នៅក្នុងខែ​ មករា ឆ្នាំ២០១៧​ ក្រុមអ្នកដឹកនាំរបស់ក្រុមជំនុំ អេលីម បានចាប់ផ្តើមដំបន់ឈោងចាប់ក្នុងទីរួមខេត្ត កែប និងភូមិ ៣ ផ្សេងទៀត។ ក្រុមពួកគេបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល “ដាំក្រុមជំនុំសម្រុក របស់បជ្ឈមណ្ឌលដាំក្រុមជំនុំកម្ពុជា នៅក្នុងខែមិនា។ លោក ដូង សារៈ ជាអ្នកដឹកនាំសំរាប់ក្រុមជំនុំនៅទីរួមខេត្តកែប ដែលបានចែកចាយពីបទពិសោធន៍នៅក្នុងវគ្គហ្វឹកហ្វឺនថា មុនចូលរួមវគ្គនេះ ខ្ញុំមាននិមិតមួយ បន្តែឥឡូវខ្ញុំយល់ពីសារៈសំខាន់នៃការមានយុទ្ធសាស្ត្រច្បាស់លាស់ ហើយខ្ញុំបានអភិវឌ្ឍន៍ គោលដៅ និងគោលបំណងដែរ”

នៅពេលដែលក្រុមជំនុំ អេលីម ចាប់ផ្តើមបើកថ្នាក់ភាសាអង់គ្លេសក្នុងតំបន់នៃខេត្តកែប មានសិស្សចុះឈ្មោះចូលរៀនចំនួន ១២០នាក់។ បន្ទាប់ពី៥ខែ នៃការចាប់ផ្តើមថ្នាក់ភាសាអង់គ្លេស និងការផ្សព្វផ្សាយមក ក្រុមជំនុំ អេលីម បានរៀបចំពិធីសម្ភោធអាគាររបស់ពួកគេនៅថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០១៧ ដែលមាន ១៨០នាក់ចូលរួម។ ក្រៅពីបើកថ្នាក់ភាសាអង់គ្លេស ក្រុមអ្នកដឹកនាំក្រុមជំនុំ អេលីម ត្រូវបានសាលារៀនរដ្ឋ និងមន្ត្រីរាជ្យរដ្ឋាភិបាលសុំឲ្យចាប់ផ្តើមរៀមចំកម្ម​វិធី ហ្វឹកហាត់បាល់ទាត់សំរាប់គ្រូៗ និងសិស្សានុសិស្សក្នុងតំបន់នោះ។ ក្រុមជំនុំ អេលីម មានក្រុមអ្នកដឹកនាំរឹងមាំ ហើយកំពុងមើលឃើញផលប៉ះពាល ពីព្រះរាជានៃព្រះច្រើនជាងអ្វីដែលពួកគេរំពឹងទុក!

ប្រតិបត្ដិការកុមារណូអែល - កម្ពុជា

ចែកចាយអំណោយរៀងរាល់បុណ្យណូអែល

ប្រតិបត្តិការកុមារណូអែលក្នុងប្រទេសកម្ពុជា ចែកចាយអំណោយស្បែកជើងប្រមាន ៩០,០០០ ប្រអប់ជារាងរាល់ឆ្នាំ។ ជាមួយនឹងប្រអប់ទាំងអស់សារដំណឹងល្អត្រូវបានចែករំលែក។

ក្រុមជំនុំបេថែសដាជីវិតអស់កល្ប

ព្រះវិហារព្រះវិហារមួយ, ឈានដល់សហគមន៍របស់ពួកគេ

ប្រទេសកម្ពុជា គឺកំពុងទទួលឥទ្ធិពលពីគ្រីស្តបរិស័ទតាមភូមិ ដោយភូមិដែលគ្រូគង្វាលបានដាំក្រុមជំនុំភូមិ ជាកន្លែងមិនទាន់មានវត្តមានគ្រីស្តបរិស័ទពីមុនឡើយ​។​ លោកគ្រូគង្វាល មិត ទិន បានបង្កើតសិស្សវ័យក្មេង និងបានរីកចំរើនរឺងមាំផ្នែកព័ន្ធកិច្ចក្រុមជំនុំក្នុងខេត្ត ព្រៃវែង។

សម្ព័ន្ធក្រុមជំនុំជីវិតថ្មី

ការអភិវឌ្ឍវប្បធម៌នៃការដាំក្រុមជំនុំ

សម្ព័ន្ធក្រុមជំនុំជីវិតថ្មី មានបទពិសោធន៍ជាន២០ឆ្នាំហើយ ក្នុងការដាំក្រុមជំនុំនៅក្នុងប្រទេសកម្ពុជា។ ក្រុមជំនុំជីវិតថ្មី ចាប់ផ្តើមដំបូងនៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ ១៩៩៣ តាំងពីពេលនោះមកដល់ឥឡូវ ពួកគេបានដាំក្រុមជំនុំជាង 200 ទីតាំងនៅទូទាំងប្រទេស។