អំពី CCPC

ការជះឥទិ្ធពលលើប្រទេសជាតិ

យើងនៅទីនេះដើម្បីជួយប្រជាជនកម្ពុជាឱ្យចេះផ្តល់ពរដល់ប្រទេសកម្ពុជា

និមិត្តរបស់យើង

យើងមានវត្តមានដើម្បីផ្តល់ទំនាក់ទំនង ធនធាន ​និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ជូនដល់អ្នកដឹកនាំចលនាដាំក្រុមជំនុំជនជាតិកម្ពុជា។ ដោយមានការជំរុញឲ្យមានចិត្តឆេះឆួល​ក្នុង​ការ​ដាំ​ក្រុមជំនុំ និង​ផ្ដល់នូវការជួយ​ជ្រោមជ្រែងដ៏​ត្រឹមត្រូវ យើងជឿថាអ្នកដឹកនាំ​ទាំងនោះនឹង​ដាំក្រុមជំនុំ ដែលចេះដាំក្រុមជំនុំជាច្រើនបន្តទៀត ​ ព្រមទាំងឈោងចាប់​មនុស្សជាច្រើន​ថ្វាយ​ព្រះគ្រិស្ត។

ហេតុអ្វីបានជាអ្នកគួរចូលរួមជាមួយនិមិត្តនេះ...

ក្នុងចំនោមប្រជាជនកម្ពុជាទាំងអស់ ចំនួនគ្រិស្តបរិស័ទមានតិចជាង ២% ក៏ប៉ុន្តែតាមសៀវភៅកំណត់ត្រាគ្រិស្តបរិស័ទសកល (ឆ្នាំ២០១០) បាន​សរសេរ​ថា ប្រទេសកម្ពុជាស្ថិតក្នុង​លំដាប់ទី២ នៃប្រទេសដែលបើកចិត្តចំហរទទួល​ដំណឹង​ល្អ​​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក​។ នៅក្នុង​វេលា​ដ៏​ពិសេស​​នៃប្រវត្តិសាស្តនេះ គឺក្នុងកំឡុងពេលដែលប្រទេសកម្ពុជា​កំពុងតែបើកចិត្តចំហរ​ទទួល​​ដំណឹង​ល្អ យើងមានឱកាសនិង​មានទំនួលខុសត្រូវក្នុងការចូលរួម​ជាមួយ​អ្នកជឿ​ជន​ជាតិកម្ពុជាដទៃទៀតក្នុងការផ្សាយដំណឹងល្អ ​តាមរយៈចលនា​នៃការ​ដាំ​ក្រុម​ជំនុំ។

To learn more about our vision, watch our program video.

នេះជារបៀបដែលយើងអាចសម្រេច​គោលដៅ​នេះបាន...

ក្រុមជំនុំនៅក្នុងប្រទេសកម្ពុជាកំពុងស្វែងរកគំរូនៃការដាំក្រុម​ជំនុំ ដែលស្របតាមព្រះគម្ពីរ ស្របនឹង​វប្បធម៌ ព្រមទាំងមានភាពច្នៃ​ប្រឌិត។

ជាមួយនឹងបទពិសោធន៍ជាង​២០ឆ្នាំ ក្នុងការដាំក្រុមជំនុំនៅក្នុងប្រទេសកម្ពុជា សម្ព័ន្ធ​ក្រុមជំនុំជីវិត​ថ្មីបាន​រៀនមេរៀនជាច្រើនពី​គំរូផ្សេងៗក្នុងការដាំក្រុមជំនុំ។ ដោយបានចាប់ផ្តើមនិមិត្តថ្មី​របស់​ពួកគេក្នុងការដាំក្រុមជំនុំ៥០០បន្ថែម​ទៀត មេរៀននិងបទ​ពិសោធន៏​ទាំងនេះត្រូវ​បានចងក្រងឡើង ហើយដាក់បញ្ចូល​ទៅក្នុង​​គំរូនៃការ​ដាំក្រុមជំនុំតាមទីក្រុង និងក្រុមជំនុំតាមភូមិ តាមរបៀបមួយដែលមាននិរន្តរភាពនិងអាចបង្កើតផលបាន។

មជ្ឈមណ្ឌលដាំក្រុមជំនុំកម្ពុជានឹងសហការគ្នាក្នុងប្រើប្រាស់មេរៀនដែលបានរៀនតាមគំរូរបស់​សម្ព័ន្ធ​ក្រុម​ជំនុំជីវិតថ្មី ដើម្បី បំពាក់បំប៉នដល់គ្រប់បណ្ដាញដៃគូ។ ​សំខាន់​ជាង​នេះទៅទៀត ​មជ្ឈ​មណ្ឌល​ដាំ​ក្រុមជំនុំ​កម្ពុជានឹងផ្សាភ្ជាប់​ដៃគូ​របស់​យើង​​ជាមួយនឹងបុគ្គលិក​របស់​ក្រុមជំនុំ​ជីវិត​ថ្មី ​ដែលមានបទពិសោធន៏អាច​ធ្វើជា​គ្រូ​បង្វឹក និងអ្នកប្រឹក្សាយោបល់បាន។ សៀវភៅណែនាំ “ពីរបៀបធ្វើកិច្ចការនានា” ​និង​ធនធានមួយចំនួនទៀតនឹងត្រូវបាន​ផ្តល់​ជូន​ តាម​រយៈវគ្គបណ្តុះបណ្តាល និងសន្និបាតនានា។​ ដំណើរការនៃនិមិត្ត​ក្នុងការ​ដាំក្រុមជំនុំ៥០០កន្លែងផ្សេងទៀតនឹង​ក្លាយជា “ថ្នាក់​រៀន​អនុវត្ត” ជាក់ស្ដែង​សម្រាប់​ឲ្យ​អ្នកដឹកនាំ​ដទៃ​ទៀត​អាចរៀន​​បាន។

ខណៈពេលដែលមជ្ឈមណ្ឌលរីកចំរើនឡើង ហើយមានដៃគូបន្ថែមទៀតជួយអភិវឌ្ឍន៍គំរូនៃការដាំ​ក្រុម​ជំនុំ យើង​នឹងពង្រីកការជ្រើសរើស​វគ្គបណ្តុះបណ្តាល និងអ្នក​ប្រឹក្សា​យោបល់​ ដោយបង្កើតបរិយា​កាសមួយ ដែលមនុស្ស​ទាំង​អស់អាច​ធ្វើការរួមគ្នា ដើម្បីដាំក្រុមជំនុំទូទាំងប្រទេស។